តួនាទីភារកិច្ចការិយាល័យស្រាវជ្រាវមុខរបរ និងទំនាក់ទំនងឧស្សាហកម្ម

 • រៀបចំផែនការសកម្មភាពរបស់ការិយាល័យ ដើម្បីគាំទ្រផែនការយុទ្ធសាស្ត្ររបស់វិទ្យាស្ថាន ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស ប្រំាបួនខែនិងប្រចាំឆ្នាំ។
 • សហការជាមួយមជ្ឈមណ្ឌលការងារ ដើម្បីដឹងពីមុខរបរ និងតម្រូវការចាំបាច់ និងធ្វើការ​បិទ​ប្រកាសផ្សព្វផ្សាយសេចក្តីជូនដំណឹងនានាពីក្រុមហ៊ុន សហគ្រាស​ដែលត្រូវការ​ជ្រើស​​រើសបុគ្គលិកបម្រើការងារ ។
 • សម្របសម្រួល និងទំនាក់ទំនងជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាសដើម្បី​ឲ្យសិក្ខាកាមសិស្ស-និសិ្សតចុះកម្មសិក្សា និងធ្វើការតាមសមត្ថភាព និងជំនាញ។
 • ប្រមូល និងរក្សាព័ត៌មាន រូបភាព វីដេអូ ដែលទាក់ទងជាមួយនឹងជំនាញបច្ចេកទេស  ដើម្បីបញ្ចូលទៅក្នុងគេហទំព័រ ទស្សនាវដ្ដី ខិត្តប័ណ្ណព័ត៌មានផ្សេងៗ។
 • ស្វែងរក និងសហការជាមួយដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ ដើម្បីអភិវឌ្ឍវិទ្យាស្ថាន។
 • សហការជាមួយការិយាល័យរដ្ឋបាល និងបុគ្គលិក ការិយាល័យហិរញ្ញវត្ថុ និងផែន​ការ​ក្នុងការ​រៀ​បចំ​​​​បែ​ប​ប​ទ និងលិខិតស្នាមជូន​សិក្ខាកាម សិស្ស-និសិ្សត​ដែលត្រូវចុះកម្មសិក្សា
 • ​​រៀ​ប​ចំ​លិខិត​ថ្លែ​ង​​​​​​​​​អំណរគុណចំពោះក្រុមហ៊ុន រោងចក្រ សហគ្រាស ដែ​ល​បាន​​សហ​ការ​​​ជា​មួយ​វិទ្យា​ស្ថា​ន និងផ្តល់ជាកន្លែងសម្រាប់សិក្ខាកាម សិស្ស-និសិ្សតចុះកម្មសិក្សា។
 • ពិនិត្យ និងវាយតម្លៃការចុះកម្មសិក្សារបស់សិក្ខាកាម សិស្ស-និស្សិតនៅពេល​បញ្ច​ប់។
 • ទំនាក់ទំនងជាមួយវិស័យសាធារណៈ និងឯកជន ដើម្បីផ្គត់ផ្គង់ធនធានមនុស្ស​ដែល​មាន​សមត្ថភាពឲ្យទទួលបាននូវឱកាសការងារទៅតាមជំនាញ។
 • រៀ​ប​ចំ​ស្ថិ​តិ​សិ​ក្ខា​កាម សិស្ស-និសិ្សត ដែលបាន​បង្កើត​សហគ្រាសខ្នាតតូច។
 • ចុះប្រមូលព័ត៌មានទាក់ទងនឹងតម្រូវការជាក់ស្តែងរបស់ក្រុមហ៊ុន រោងចក្រ​ សហ​គ្រា​ស។
 • ប្រជុំផ្ទៃក្នុងវាយតម្លៃលើព័ត៌មានដែលទទួលបាន មុនដាក់ជារបាយការណ៍។
 • ចុះជួបជាមួយនិយោជក និងសិក្ខាកាម សិស្ស-និស្សិត ដែលមានការងារ​ធ្វើនៅ​​តាម​ក្រុមហ៊ុន រោងចក្រ សហគ្រាស ដើម្បីទទួលព័ត៌មានត្រលប់ពីការ​បណ្តុះ​ប​ណ្តា​​​ល។
 • រៀបចំឯកសារបញ្ជូនសិក្ខាកាម សិស្ស-និសិ្សតចុះកម្មសិក្សា ឬទស្សនកិ​ច្ចសិ​ក្សា​ផ្សេ​ង​ៗ។
 • ចូលរួមរៀបចំ ចងក្រងកម្មវិធីសិក្សាគ្រប់កម្រិតជាមួយដេប៉ាតឺម៉ង់ពាក់ព័ន្ធ។
 • រៀបចំការងារចុះផ្សព្វផ្សាយជ្រើសរើសសិក្ខាកាម សិស្ស និងនិស្សិតចូលរៀនក្នុងវិទ្យាស្ថាន។
 • ធ្វើរបាយការណ៍អំពីលទ្ធផល និងសកម្មភាពការងារប្រចាំខែ ត្រីមាស ឆមាស ប្រាំ​បួនខែ និងប្រចាំឆ្នាំរបស់ការិយាល័យ។
 • ទទួលភារកិច្ចផ្សេងៗទៀតដែលនាយកវិទ្យាស្ថានបានប្រគល់ជូន។

Connect with us

ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប(ខាងកើតផ្សារសាមគ្គីចម្ងាយ៧០ម៉ែត្រ)

លេខទូរស័ព្ទ: ០៦៣ ៧៦៦​ ២៩១

អុីម៉ែល: rpitssr@gmail.com

Courses

Newsletter

Enter your email and we'll send you more information

Search