រចនាសម្ព័ន្ធគ្រប់គ្រងដេប៉ាតឺម៉ង់

Image

តួនាទីភារកិច្ចដេប៉ាតឺម៉ង់រថយន្ត និងគ្រឿងយន្តកសិកម្ម

 • រៀបចំផែនការសកម្មភាពរបស់ដេប៉ាតឺម៉ង់ ដើម្បីគាំទ្រផែនការយុទ្ធសាស្ត្ររបស់វិទ្យាស្ថាន ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស ប្រំាបួនខែ និងប្រចាំឆ្នាំ។
 • រៀបចំកម្មវិធីសិក្សាគ្រប់កម្រិតឲ្យស្របតាមទីផ្សារការងារបច្ចុប្បន្ន។
 • រៀបចំមេរៀនទៅតាមមុខវិជ្ជា និងតាមកម្រិតសិក្សារបស់សិក្ខាកាម​​ សិស្ស-និស្សិ​ត។
 • រៀបចំសន្លឹកកិច្ចការសន្លឹកព័ត៌មាន និងកិច្ចតែងការបង្រៀនរៀងរា​​ល់​ពេល​ឡើង​​ប​ង្រៀ​​​​ន។
 • ត្រួតពិនិត្យកិច្ចតែងការមេរៀនរបស់សាស្រ្តាចារ្យគ្រប់មុខវិជ្ជាអោយបានត្រឹមត្រូវ។
 • រៀបចំម៉ោងសិក្សារបស់សិក្ខាកាម សិស្ស-និស្សិត និងម៉ោងបង្រៀនរបស់គ្រូបច្ចេកទេស សម្រាប់ជំនាញបរិក្ខារត្រជាក់ និងជំនាញរថយន្ត និងគ្រឿងយន្តកសិកម្ម។
 • ប្រមូល និងត្រួតពិនិត្យកម្មវិធីសិក្សា(Course Outline)កិច្ចតែងការបង្រៀនរបស់គ្រូបច្ចេក​ទេស ដោយចងក្រងជាសៀវភៅមេរៀនទៅតាមមុខវិជ្ជានៃឯកទេសនីមួយៗ។
 • គ្រប់គ្រង និងធ្វើការបែងចែកសាស្ត្រាចារ្យទៅតាមមុខវិជ្ជានីមួយៗឲ្យបាន​ច្បាស់​លា​ស់។​
 • ដឹកនាំការបង្រៀនរបស់សាស្រ្តាចារ្យ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
 • ត្រួតពិនិត្យ និងវាយតម្លៃផ្ទៃក្នុងការបង្រៀនរបស់គ្រូបច្ចេកទេស។
 • សហការជាមួយក្រុមស្វ័យវាយតម្លៃ និងត្រួតពិនិត្យគុណភាពលើការបង្រៀនរបស់សាស្រ្តា​ចារ្យ។
 • រៀបចំបណ្តុះបណ្តាលសាស្ត្រាចារ្យថ្មីមុនពេលអនុញ្ញាតឲ្យចូលទៅបំពេញមុខងារតាម​ជំនាញ​
 • សម្របសម្រួលដល់បញ្ហាការបង្រៀនរបស់គ្រូបច្ចេកទេស និងការសិក្សារបស់សិក្ខាកាម សិស្ស-និស្សិត។
 • រៀបចំកិច្ចការរបស់សិស្ស និស្សិត (របាយការណ៍ ការស្រាវជ្រាវ និងនិក្ខេបបទ..........)។
 • ពង្រឹងវិន័យ និងបំប៉នសមត្ថភាពគ្រូបច្ចេកទេសនៅក្នុងដេប៉ាតឺម៉ង់របស់ខ្លួន។
 • គ្រប់គ្រង និងថែរក្សាឧបករណ៍-សម្ភារៈរោងជាងឲ្យបានត្រឹមត្រូវតាមស្តង់ដារ។
 • លើកទឹកចិត្តគ្រូបច្ចេកទេសក្នុងដេប៉ាតឺម៉ង់ក្នុងការស្រាវជ្រាវ និងការបង្កើតគម្រោងអាជីវ- កម្មវផ្សេងៗ។
 • សិក្សាស្រាវជ្រាវអភិវឌ្ឍ ចងក្រងឯកសារមេរៀន កម្មវិធីសិក្សាផ្នែកបរិក្ខារត្រជាក់ និងរថយន្ត និងគ្រឿងយន្តកសិកម្មគ្រប់កម្រិតនៃឯកទេសនីមួយៗ ស​ម​ស្រ​​ប​ទៅ​នឹង​តម្រូវ​ការទីផ្សារ​និងសហការ​ជា​មួយ​​ការិយាល័យពាក់ព័ន្ធ។
 • រៀបចំ និងគ្រប់គ្រងឯកសាររបស់ដេប៉ាតឺម៉ង់ឲ្យបានត្រឹមត្រូវ។
 • សហការជាមួយការិយាល័យរដ្ឋបាល និងបុគ្គលិក ការិយាល័យហិរញ្ញវត្ថុ និង​ផែន​ការ​ដើម្បី​រៀប​ចំត​ម្រូ​វ​ការសម្ភារៈបណ្តុះបណ្តាល។
 • សហការជាមួយការិយាល័យស្រាវជ្រាវមុខរបរ និងទំនាក់ទំនងឧស្សាហក្នុង​ការកំណត់​មុខ​ជំនា​ញ​ដែលទីផ្សារការងារកំពុងត្រូវការ។
 • រៀបចំការប្រជុំផ្ទៃក្នុងរបស់ដេប៉ាតឺម៉ង់ដើម្បីដោះស្រាយ ឬពិភាក្សាការងារផ្សេងៗរបស់ ដេប៉ាតឺម៉ង់ ដើម្បីរាយការណ៍នៅពេលប្រជុំប្រចាំខែ ឬរាយការណ៍ជូនថ្នាក់ដឹកនាំ។
 • ធ្វើរបាយការណ៍អំពីលទ្ធផល និងសកម្មភាពការងារប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំរបស់ដេប៉ាតឺម៉ង់។
 • អនុវត្តភារកិច្ចផ្សេងៗទៀតដែលវិទ្យាស្ថានប្រគល់ជូន។
Image

សកម្មភាពនិស្សិតបរិញ្ញាបត្ររងជំនាញបរិក្ខារត្រជាក់ចុះកម្មសិក្សានៅរោងចក្រTASAKI ប្រទេសថៃ

Image

Connect with us

ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប(ខាងកើតផ្សារសាមគ្គីចម្ងាយ៧០ម៉ែត្រ)

លេខទូរស័ព្ទ: ០៦៣ ៧៦៦​ ២៩១

អុីម៉ែល: rpitssr@gmail.com

Courses

Newsletter

Enter your email and we'll send you more information

Search