សាររបស់នាយិកាវិទ្យាស្ថាន

យើងខ្ញុំគណៈគ្រប់គ្រង មានមោទនភាព និងថ្លៃអំណរគុណដល់សិក្ខាកាម សិស្ស និស្សិតទាំងអស់ដែលសម្រេចចិត្តយ៉ាងត្រឹមត្រូវជ្រើសរើសយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ក្នុងការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។ យើងខ្ញុំគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូទាំងអស់នឹង ខិតខំប្រឹងប្រែង ឱ្យអស់ពីសមត្ថភាព ក្នុងការផ្តល់ចំណេះ ដឹង ជំនាញ និងឥរិយាបថសមរម្យ ដល់សិក្ខាកាម សិស្ស និសិត្សប្រកបដោយគុណភាព និងឆ្លើយតបបាននូវតម្រូវការការងារ។

បេសកកម្ម

ធ្វើឱ្យទៅជាវិទ្យាស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសគំរូ ដែលនាំមុខគេក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយ មនសិការវិជ្ជាជីវៈ មានស្មារតីសេ្នហាជាតិមាតុភូមិ និងរួមចំណែកអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកទេស សេដ្ឋកិច្ច និងសង្គម ។

  1. បណ្តុះបណ្តាលអ្នកបច្ចេកទេសគ្រប់កម្រិត

    បច្ចេកទេសបឋម បច្ចេកទេសជាន់ខ្ពស់ និង​បច្ចេកទេសឧត្តម

  2. អភិវឌ្ឍជាតិមាតុភូមិ

    ប្រើប្រាស់ឱ្យអស់លទ្ធភាពនូវសមត្ថភាពរបស់មន្ត្រីរាជការ សាស្ត្រាចារ្យ កម្មករ-និយោជិក សិស្ស និស្សិត និងទ្រព្យសម្បត្តិរបស់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ដើម្បីអភិវឌ្ឍជាតិមាតុភូមិ

  3. បង្កើនសមត្ថភាព

    ជំនាញបច្ចេកទេសដល់មន្ត្រីរាជការ បុគ្គលិក សាស្ត្រាចារ្យសម្រាប់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប និងស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈនានា

  4. កសាងយុទ្ធសាស្ត្រ

    ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស ទៅលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

បង្កើតឡើងតាំងពីឆ្នាំ
1993
ចំនួននិស្សិតឆ្នាំសិក្សា ២០២៣-២០២៤
46,000
អត្រានិស្សិតបញ្ចប់ការសិក្សា
85%
ដៃគូសហប្រតិបត្តិការ
180

ប្រវត្តវិទ្យាស្ថាន

ត្រូវបន្តក្លាយខ្លួនទៅជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយឈានមុខគេលើការបណ្តុះបណ្តលផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា និង ប្លង់និងរចនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងលើកកម្ពស់គុណភាពអប់រំ គ្រប់គ្រង ស្រាវជ្រាវ និងសេវាកម្ម ឱ្យមានកម្រិតអន្តរជាតិ ។

១/ វិទ្យាស្ថានបានបង្កើតឡើងនៅឆ្នាំ១៩៩៣
ក្រោមការឧបត្ថម្ភជំនួយបច្ចេកទេស និងថវិកាពីអង្គការពលកម្មអន្តរជាតិUNDP/ILO (ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨)ដែលមានឈ្មោះថាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាបProvincial Training Center។
២/ ពីឆ្នាំ១៩៩៨ ដល់ ២០០៤
ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា
៣/ ពីឆ្នាំ២០០៤ ដល់បច្ចុប្បន្ន
ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
៤/ នៅឆ្នាំ២០១៤
មជ្ឈមណ្ឌលបានតម្លើងកម្រិតបណ្តុះបណ្តាល និងបានប្តូឈ្មោះទៅជាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបរហូតដល់បច្ចុប្បន្ន។
៥/នៅ​ឆ្នាំ២០២៤
វិទ្យាស្ថាន​បាន​សាងសង់អាគារថ្មី ដែលបំពាក់ដោយបរិក្ខាទំនើបសម្រាប់ផ្តល់សេវាកម្មដល់សិស្ស និស្សិត​ ដែលបានមកសិក្សានៅទីនេះ។

ដៃគូសហប្រតិបត្តិការ

Transistor Reform Chip_Mong SavvyCal Statamic