Menu
Home

Articles

មតិស្វាគមន៍នាយកវិទ្យាស្ថាន

លោកស្រី ផង់ ពុទ្ធី

នាយិកាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប
ចាប់ពីខែតុលា ឆ្នាំ១៩៩៨ ដល់ ខែមិនា ឆ្នាំ២០១៤
នាយិកាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប
ចាប់ពីថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៤ ដល់បច្ចុប្បន្ន
ជូនចំពោះសិក្ខាកាម សិស្ស និស្សិតទាំងអស់ជាទីសេ្នហា

សូមស្វាគមន៍ការមកកាន់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប(RPITSSR)ដែលជាគ្រឹ: ស្ថានអប់រំបណ្តុះបណ្តាលឈានមុខមួយក្នុងចំណោមគ្រឹ:ស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងខេត្តសៀមរាប ។ ពីចុងឆ្នាំ១៩៩៣ ដល់ ខែមិនា ឆ្នាំ២០១៤ មានឈ្មោះថា មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាបដែលបង្កើតឡើងជាផ្លូវការដោយប្រកាស លេខ៣៦២ អយក ប្រក.ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០០០ របស់ក្រសួងអប់រំ យុវជន និងកីឡា ។បច្ចុប្បន្ននេះមជ្ឈមណ្ឌលបានប្រែក្លាយទៅជាវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនសៀមរាបស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជា ជីវៈ ដោយអនុក្រិត្យលេខ ១១៧ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤។យោងទៅលើបទពិសោធន៍ការងារក្នុងរយៈពេលដ៍យូរដោយចាប់ពីចុងឆ្នាំ ១៩៩៣ មកដល់បច្ចុប្បន្ននេះ វិទ្យាស្ថានមានការអភិវឌ្ឍន៍ធនធានមនុស្សលើផ្នែកគ្រូបច្ចេកទេសទាំងក្នុងនិងក្រៅប្រទេស។

វិទ្យាស្ថានបានផ្តល់វគ្គបណ្តុះបណ្តាលទាំងរយៈពេលខ្លី (ក្រោមមួយឆ្នាំ) និងរយៈពេលវែង(១ឆ្នាំ ដល់ ៤ឆ្នាំ) លើមុខជំនាញផ្នែកបច្ចេកទេស និងវិជ្ជាជីវៈ មានដូចជាៈជំនាញ អគ្គិសនី បរិក្ខារត្រជាក់ ជួសជុលម៉ាស៊ីនត្រជាក់រថយន្ត ជួសជុលប្រពន្ធ័ភ្លើងរថយន្ត សេវាកម្មកុំព្យូទ័រ សេវាកម្មផ្នែកលក់ ជំនាញបដិសណ្ឋារកិច្ច ធ្វើម្ហូប កាត់ដេរ បច្ចេកទេសក្រោយប្រមូលផល និងកែច្នៃចំណីអាហារ កម្មវិធីស្ពានចម្លងបន្ត និងជំនាញកសិកម្ម ដែលអនុវត្តតាមក្របខណ្ឌ័គុណវុឌ្ឍិជាតិកម្ពុជា តាមរយៈការបណ្តុះបណ្តាលនៅសហគមន៍ការបណ្តុះបណ្តាលនៅសហគ្រាសនិងការបណ្តុះ បណ្តាលនៅមជ្ឈមណ្ឌលដែលបានមកពីការខិតខំប្រឹងប្រែង របស់លោកគ្រូ អ្នកគ្រូ ក្រុមការងារបច្ចេកទេស ដើម្បីពង្រឹង និងបង្កើនគុណភាពអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈប្រកបដោយគុណភាព និងប្រសិទ្ធភាព ។ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស សិក្ខាកាម សិស្ស និស្សិត ត្រូវបានទទួលការបណ្តុះបណ្តាលជំនាញសហគ្រិនភាព និងជំនាញទន់(Soft Skills) និងចុះធ្វើកម្មសិក្សា(ហាត់ការ) តាមរយៈមន្រ្តីជួយរកការងារឱ្យធ្វើ ដោយមានកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន មានសណ្ឋាគារ ភោជនីយដ្ឋាន សហគ្រាសជាដើម។

គោលបំណងរបស់វិទ្យាស្ថានគឺផ្តល់នូវការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដែលមានគុណភាពខ្ពស់ សុជីវធម៌ និងសីលធម៌វិជ្ជាជីវៈដល់សិក្ខាកាម សិស្ស និស្សិតដើម្បីតម្រង់ទិសពួកគេឱ្យចូលរួមក្នុងការ អភិវឌ្ឍន៍ប្រទេសជាតិ ។ អាទិភាពដំបូងរបស់វិទ្យាស្ថានសម្រាប់ការអភិវឌ្ឍន៍ គឺការផ្តល់នូវការបំពាក់ឧបករណ៍សម្ភារៈទំនើបកម្មក្នុងបន្ទប់ ពិសោធន៍ រោងជាង កម្មវិធីសិក្សាសមស្របតាមតម្រូវការទីផ្សារ ព្រមទាំងមានបំពាក់នូវប្រពន្ធ៍ Internet ដើម្បីងាយស្រួលដល់ការស្រាវជ្រាវរបស់មន្រ្តី សាស្រ្តាចារ្យ បុគ្គលិក និងសិក្ខាកាម សិស្ស និស្សិត ។

តាងនាមឱ្យគណៈគ្រប់គ្រង មន្រ្តី សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូទាំងអស់នៃវិទ្យាស្ថាន ពហុបច្ចេកទេសភូមិភាគតេជោសែន សៀមរាបនាង ខ្ញុំសូមស្វាគមន៍នូវរាល់ដៃគូអភិវឌ្ឍន៍ ជាតិអន្តរជាតិដើម្បីផ្សារ ភ្ជាប់ទំនាក់ទំនងក្នុងការកសាង ប្រពន្ធ័អប់រំបណ្តុះ បណ្តាល បច្ចេកទេសគ្រប់កម្រិតសម្រាប់ ការអភិវឌ្ឍន៍ធនធានមនុស្សរបស់កម្ពុជាឱ្យបានរឹងមាំ ។

ជំនាញកាន់តែខ្ពស់ ប្រាក់ចំណូលកាន់តែប្រសើរ

BETTER SKILL BETTER INCOME

ជំនាញសម្រាប់យុវជន

SKILL FOR YOUTH

អ្នក​ចូល​មើល​គេហទំព័រ​

000060048
Today
Yesterday
This Week
Last Week
This Month
Last Month
All days
23
51
189
54386
1971
1697
60048

Your IP: 54.146.50.80
Server Time: 2017-11-22 07:24:43

ដៃ​គូ​សហគារ​របស់​យើង​

Please Like and Follow
Go to top