Menu
Homeរចនា​សម្ព័ន្ធ​​រដ្ឋបាល​ការវាយតំលៃការសិក្សា

ការវាយតំលៃការសិក្សា

សម្រាប់និស្សិតឆ្នាំសិក្សាទី ១ ទី ២ និង ទី ៣ ការប្រឡងឆមាសត្រូវបានធ្វើឡើងចំនួនពីរលើកក្នុងមួយឆ្នាំសិក្សា ប្រសិនបើពិន្ទុសរុបរបស់សិស្សតិចជាង ៥០ ឬក៏និស្សិតរបូនោះអវត្តមានដោយមានច្បាប់នៅពេលប្រឡង និស្សិត រូបនោះនឹងត្រូវអនុញ្ញាតិធ្វើការប្រឡងសងតែម្តងគត់ ដែលថ្ងៃ ខែប្រឡងត្រូវបានកំណត់ដោយវិទ្យាស្ថាន ប្រសិនបើពិន្ទុប្រឡងសងទាបជាង ៥០ ឬនិស្សិតរូបនោះអវត្តមាននៅថ្ងៃប្រឡងសង និស្សិតរូបនោះ នឹងត្រូវរៀនមុខ វិជ្ជានោះឡើងវិញ។ និស្សិតដែលធ្លាក់មុខវិជ្ជាណាមួយ នឹងត្រូវធ្វើការប្រឡងសងសំរាប់មុខវិជ្ជានោះវិញ ហើយត្រូវ ធ្វើការបង់ប្រាក់ សំរាប់ការអនុញ្ញាត។ ពិន្ទុសរុបខ្ពស់បំផុតសំរាប់ប្រឡងសងគឺ ៥០ តែប៉ុណ្ណោះ និស្សិតគ្រប់រូបត្រូវបំពេញគ្រប់លក្ខខណ្ឌ ការវាយតំលៃជាប្រចាំមុនពេលធ្វើការប្រឡងឆមាស ប្រសិនបើមិន ដូចនោះទេ និស្សិតរបូនោះនឹងទទួលបានពិន្ទុសូន្យ មុនពេលធ្វើការប្រឡងឆមាស ។ ប្រសិនបើនិស្សិតណាម្នាក់ប្រឡងធ្លាក់ ៣ មុខវិជ្ជា ឬច្រើនជាង ៣ បន្ទាប់ពីការប្រឡងសង និស្សិតរូបនោះនឹងត្រូវ រៀនត្រួតថ្នាក់ដោយស្វ័យប្រវត្តិ។ និស្សិតដែលប្រឡងជាប់គ្រប់មុខវិជ្ជា ឬធ្លាក់តែ ២ មុខវិជ្ជានឹងត្រូវបានអនុញ្ញាតអោយឡើងថ្នាក់ និស្សិតម្នាក់នឹងត្រូវធ្វើការប្រឡងសង ចំពោះមុខវិជ្ជាដែលត្រូវរៀនឡើងវិញ នៅឆ្នាំបន្ទាប់ដែលថ្ងៃប្រឡងត្រូវបាន កំណត់ដោយវិទ្យាស្ថាន។ សំរាប់និស្សិតឆ្នាំទី ៤ និង ទី ៥ និស្សិតម្នាក់ត្រូវប្រឡងអេយាជាប់ ចំពោះមុខវិជ្ជាដែលខ្លួនត្រូវរៀនឡើងវិញ ក្នុងឆ្នាំសិក្សាមុនៗ មុនពេលអនុញ្ញាត អោយប្រឡងឆមាសឆ្នាំទី៤ និងទី៥។ - បន្ទាប់ពីប្រឡងឆមាស និស្សិតដែលប្រឡងធ្លាក់មុខវិជ្ជាណាមួយ នឹងត្រូវធ្វើការប្រឡងសង ចំពោះមុខ វិជ្ជានោះ។ - ប្រសិននិស្សិតរូបនោះនៅតែធ្លាក់មុខវិជ្ជានោះ បន្ទាប់ពីប្រឡងសង និស្សិតរូបនោះនឹងត្រូវធ្វើការ ប្រឡង សងជាលើកចុងក្រោយ។ ប្រសិនបើនិស្សិតប្រឡងធ្លាក់តែមួយមុខវិជ្ជា បន្ទាប់ពីប្រឡងសងជាលើកចុងក្រោយ និស្សិតរូបនោះ នឹងត្រូវ ឬមិន ត្រូវបានអនុញ្ញាតអោយចូលរួមការប្រឡងបញ្ចប់ការសិក្សាឡើយអាស្រ័យលើការសំរេចចិត្ត របស់គណៈគ្រប់គ្រងរបស់វិទ្យា ស្ថាន។ ប្រសនិបើនិស្សិតណាម្នាក់ប្រឡងធ្លាក់ច្រើនជាងពីរមុខវិជ្ជា បន្ទាប់ពីការប្រឡងសងលើកចុងក្រោយ និស្សិតរូប នោះនឹងមិនត្រូវបានអនុញ្ញាត អោយចូលរួមការប្រឡងបញ្ចប់ការសិក្សាទេ។ និស្សិតរូបនោះនឹងត្រូវបង់ប្រាក់ ដើម្បីទទួលបាន ការអនុញ្ញាតអោយរៀនមុខវិជ្ជាទាំងអស់ឡើងវិញ។ និស្សិតរូបនោះត្រូវបន្តការសរសេរ សារណា ជាក្រុម រហូតដល់ចប់ដើម្បី អោយរូបគេអាចយកសារណានោះ មកធ្វើការការពារនាពេលចុងក្រោយ។ ប្រសិនបើនិស្សិតណាម្នាក់ប្រឡងបញ្ចប់ការសិក្សាធ្លាក់ និស្សិតរូបនោះនឹងត្រូវរងចាំការប្រឡងបញ្ចប់ការសិក្សា ជាមួយនឹងនិស្សិតជំនាន់ក្រោយទៀតជាលើកទី២។ ប្រសិនបើនិស្សិតរូបនោះនៅតែប្រឡងធ្លាក់ទៀត និស្សិតរូប នោះត្រូវរងចាំ ធ្វើការប្រឡងបញ្ចប់ការសិក្សាជាមួយនិស្សិតមួយជំនាន់ទៀត ហើយត្រូវធ្វើការបង់ថ្លៃ ដើម្បីសុំការអនុញ្ញាត។ សំរាប់ឆមាសនីមួយៗគួរមាន ៖ ការប្រឡងមួយសំរាប់មុខវិជ្ជានីមួយៗ កិច្ចការស្រាវជ្រាវមួយ ការប្រឡងបញ្ចប់មួយសំរាប់មុខវិជ្ជានីមួយៗ ប្រសិនបើពិន្ទុរបស់និស្សិតណាម្នាក់សំរាប់មុខវិជ្ជាណាមួយ តិចជាង ៥០ មានន័យថា និស្សិតរូបនោះ ធ្លាក់មុខវិជ្ជា នោះ ហើយនឹងត្រូវធ្វើការប្រឡងសងសំរាប់មុខវិជ្ជានោះវិញនៅចុងឆ្នាំសិក្សា។ សំរាប់និស្សិតថ្នាក់ជាន់ខ្ពស់បច្ចេកទេស និស្សិតម្នាក់ៗត្រូវធ្វើការប្រឡងសង សំរាប់មុខវិជ្ជាដែលខ្លួនត្រូវរៀនសង មុនពេលត្រូវបានអនុញ្ញាតអោយធ្វើ ការប្រឡងបញ្ចប់ការសិក្សា។ ប្រសិនបើនិស្សិតណាម្នាក់ធ្លាក់មុខវិជ្ជាណាមួយ បន្ទាប់ពីការប្រឡងលើកចុងក្រោយ និស្សិតរូបនោះនឹង ត្រូវបាន អនុញ្ញាតអោយធ្វើការប្រឡងបញ្ចប់ការសិក្សា ប៉ុន្តែវិទ្យាស្ថាននឹងមិនចេញសញ្ញាបត្រអោយដល់និស្សិតរូបនោះទេ ប្រសិនបើ គេមិនអាចប្រឡងជាប់មុខវិជ្ជាដែលធ្លាក់នោះ។ មុខវិជ្ជាដែលនឹងត្រូវបញ្ជូលទៅក្នុងការប្រឡងបញ្ចប់ការសិក្សា នឹងត្រូវជ្រើសរើសដោយវិទ្យាស្ថាន ហើយពិន្ទុ សរុបសំរាប់ការប្រឡងគឺ ១០០។ ប្រសិនបើនិស្សិតណាម្នាក់ ្របឡងបញ្ចប់ការសិក្សាធ្លាក់ និស្សិតរូបនោះនឹងត្រូវរងចាំការប្រឡងបញ្ចប់ការសិក្សា ជាមួយនិស្សិតជំនាន់ក្រោយទៀត ហើយត្រូវធ្វើការបង់ប្រាក់ដើម្បីសុំការអនុញ្ញាតអោយចូលប្រឡង។ និស្សិតគ្រប់រូបត្រូវបំពេញលក្ខខណ្ឌខាងក្រោម មុនពេលទទួលសញ្ញាបត្រ “ជាន់ខ្ពស់បច្ចេកទេស” - និស្សិតគ្រប់រូបត្រូវប្រឡងជបា់គ្រប់មុខវិជ្ជាទាំងអស់ - និស្សិតគ្រប់រូបត្រូវប្រឡងជាប់ការប្រឡងបញ្ចប់ការសិក្សា ព្រឹត្តិបត្រពិន្ទុ ព្រឹត្តិបត្រពិន្ទុផ្លូវការ បានរៀបចំសំរាប់និស្សិតគ្រប់ៗរូបតាមលំដាប់មុខវិជ្ជា និងពិន្ទុចុងក្រោយនឹងត្រូវបានចុះបញ្ជីនៅ លើព្រឹត្តិបត្រពិន្ទុ រួមជាមយួនឹងព័ត៌មានទាក់ទងនឹងសារណាប្រសិនបើសាកសម។ ច្បាប់ថតចម្លងព្រឹត្តិបត្រពិន្ទុនិងឹត្រូវចេញដោយការិយាល័យសិក្សា ដល់និស្សិតតែត្រូវបង់ប្រាក់ ចំនួន ២០០០ រៀល ក្នុងមួយច្បាប់សំរាប់ថ្លៃសេវាកម្ម។ អាកប្បកិរិយារបស់សិស្ស និស្សិតគ្រប់រូបត្រូវអនុវត្តតាមច្បាប់ និងបទបញ្ជាដូចខាងក្រោម ៖ បង្ហាញករាគោរពចំពោះអ្នកដ៏ទៃ និងវិទ្យាស្ថាន ថែរក្សាតម្លៃវប្បធម៌ សីលធម និងសុជីវធម៌ល្អក្នុងការរស់នៅក្នុងសង្គមជាតិ បង្ហាញភាពស្មោះត្រង់នៅក្នុងការសិក្សា និងការប្រឡង មិនធ្វើសកម្មភាពអ្វីដែលរំខានដល់អ្នកនៅក្នុងថ្នាក់ និងការរីកចំរើនរបស់និស្សិតផ្សេងៗទៀត ហាមជក់បារី និងប្រើទូរស័ព្ទដៃនៅក្នុងថ្នាក់រៀន បណ្ណាល័យ និង មន្ទីរពិសោធន៍ ហាមលេងល្បែងស៊ីសង និង យកអាវុធជាតិផ្ទុះ មកក្នុងបរិវេណវិទ្យាស្ថាន ហាម លួច ឬ បំផ្លាញទ្រព្យសម្បត្តិរបស់វិទ្យាស្ថាន និងមិត្តរួមថ្នាក់ គណៈកម្មាធិការវិន័យ គណៈកម្មាធិការវិន័យ ដាក់ពិន័យនិស្សិតគ្រប់រូបដែលមានអកប្បកិរិយាមិនសមរម្យ ឬ អវត្តមានញឹកញាប់។ គណៈ កម្មាធិការវិន័យរួមមាន អ្នកតំណាងគណៈគ្រប់គ្រងវិទ្យាស្ថានប្រធានដេប៉ាតឺម៉ង់និងប្រធានការិយាល័យ។

អ្នក​ចូល​មើល​គេហទំព័រ​

000060064
Today
Yesterday
This Week
Last Week
This Month
Last Month
All days
39
51
205
54386
1987
1697
60064

Your IP: 54.146.50.80
Server Time: 2017-11-22 07:27:17

ដៃ​គូ​សហគារ​របស់​យើង​

Please Like and Follow
Go to top